• ច័ន្ទ ២៩ មេសា ២០២៤ ១៤:១៦ ល្ងាច

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុនសែនដាក់ចេញនូវគោលនយោបាយគាំពារសង្គមនិងកិច្ចការពារដើមផ្លូវច្បាប់ដល់ក្រុមស្ត្រីដែលបម្រើការផ្នែកសេវាកម្សាន្តទេសចរណ៍

ស្ទឹងត្រែង÷នៅថ្ងៃទី 4 ខែកុម្ភៈឆ្នាំ 2023ក្រសួងទេស ចរណ៍បានបញ្ជាក់ឲ្យដឹងថាលោកស្រីហ៊ុនម៉ានីរដ្ឋលេ ខាធិការក្រសួងទេសចរណ៍បានថ្លែងថា÷"នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុនសែនដាក់ចេញនូវគោលនយោ បាយគាំពារសង្គមនិងកិច្ចការពារការផ្លូវច្បាប់ដល់ក្រុមចស្ត្រីដែលបម្រើការផ្នែកសេវាកម្សាន្តទេសចរណ៍"។លោកស្រីបានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការអនុវត្តគោលនយោ បាយលើកកម្ពស់សិទ្ធិតួនាទីតម្លៃទឹកស្ត្រីក្នុងវិស័យទេស ចរណ៍នៅពាក់សាលាខេត្តស្ទឹងត្រែង។

សូមជម្រាបថាសិក្ខាសាលានេះធ្វើឡើងនាព្រឹកថ្ងៃសុក្រត្រូវនឹងថ្ងៃទី 3 ខែកុម្ភៈឆ្នាំ 2023 ដែលសហការរៀបចំដោយក្រសួងទេសចរណ៍និងមន្ទីរទេសចរខេត្តស្ទឹងត្រែងក្រោមអធិបតីភាពលោកស្រីហ៊ុនដានីរដ្ឋលេខាធិការតំណាងដ៏ខ្ពស់លោកបណ្ឌិតថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោកស្រីរដ្ឋលេខាធិការហ៊ុនដានីក៏បានលើកឡើងទៀតថា"ស្ត្រីដើរតួនាទីសំខាន់ក្នុងការចូលរួមពង្រឹងភាពធន់ស្ដារនិងអភិវឌ្ឍន៍វិស័យទេសចរណ៍"។ផ្ដើមពីតួនាទីដ៏មានសារៈសំខាន់របស់ស្ត្រីក្រសួងបានចាត់ទុកស្ត្រីគឺជាកម្លាំងចលករដ៏មានសក្តានុពលនិងជាភាគីពាក់ព័ន្ធដ៏សំខាន់មិនអាចខ្វះបានដែលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងភាពធន់និងអភិវឌ្ឍវិស័យទេសចរណ៍លើកស្តួយកម្រិតជីវភាពគ្រួសារសហគមន៍និងសង្គម-សេដ្ឋកិច្ច។ក្នុងន័យនេះក្រសួងទេសចរណ៍បានដាក់ចេញនូវគោលនយោបាយកម្មវិធីនិងសកម្មភាពនានាជាច្រើនដើម្បីជំរុញការលើក កម្ពស់សិទ្ធិតួនាទីតម្លៃស្ត្រីទាំងក្នុងក្របខណ្ឌមន្ត្រីរាជការសាធារណ:និងក្នុងឧស្សាហកម្មទេសចរណ៍។

ចំពោះមុខនេះស្ត្រីក្នុងវិស័យទេសចរណ៍កាន់តែត្រូវបានយកចិត្តទុកដាក់បន្ថែមទៀតពីសំណាក់ប្រមុខដឹកនាំរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុនសែនតាមរយៈការចេញនូវគោលនយោបាយគាំពារសង្គមជំនួយសង្គមនិងកិច្ចការពារតាមផ្លូវច្បាប់ដល់ស្ត្រីដែលបង្កើតការងារផ្នែកសេវាកម្សាន្តទេសចរណ៍ថែមទៀតផង។

លោកស្រីរដ្ឋលេខាធិការបន្តថាការលើកកម្ពស់សិទ្ធិនិងការចូលរួមរបស់ស្ត្រីក៏ត្រូវបានឆ្លុះបញ្ចាំងផងដែរនៅក្នុង "គោលនយោបាយសមភាពយេនឌ័រ"ដែលមានចែងក្នុងរបៀបវារៈនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដោយបានផ្ដល់នូវតម្លៃនិងសារ:សំខាន់នៃការចូលរួមរបស់ស្ត្រីនៅគ្រប់ដំណើរការនៃកិច្ចអភិវឌ្ឍន៍ប្រទេសជាតិដោយបានចាត់ទុកថា"ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គម ជាតិ"៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ