• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៤៩ ព្រឹក

បើករថយន្តដឹកស្រីស្នេហ៍មកទម្លាក់ទឹកឲ្យស្លាប់ទាំងអស់ គ្នាតែមិនស្លាប់ក៏ប្រញាប់ចេញពីរថយន្តឡើងដើមឈើចងកសម្លាប់ខ្លួន

ខេត្តកោះកុង÷កាលពីថ្ងៃទី 2 ខែកុម្ភៈឆ្នាំ 2023 នៅស្រុកមណ្ឌលសីមាខេត្តកោះកុងគេប្រទះឃើញរថយន្តមួយគ្រឿងបើកធ្លាក់ចូលក្នុងទឹកព្រែកដៃសមុទ្របណ្ដាលឲ្យមនុស្សស្រីម្នាក់ស្លាប់ក្នុងរថយន្តនិងឃើញបុរសម្នាក់បានបញ្ចប់ជីវិតនៅលើដើមឈើក្បែរនោះដែរ។ហេតុការណ៍នេះបានកើតឡើងនៅចំណុចចាំលុងភូមិតាចាតឃុំទួលគគីរស្រុកមណ្ឌលសីមាខេត្តកោះកុង។

ជនបង្កមានឈ្មោះសំសុខភេទប្រុសអាយុ 54 ឆ្នាំមុខរបរលក់ដូរមានទីលំនៅភូមិ 3 ឃុំបាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុងបានបញ្ចប់ជីវិតនៅលើដើមឈើ។

ចំណែកជនរងគ្រោះដោយអំពើឃាតកម្មនោះមានឈ្មោះកបស្រីនីភេទស្រីអាយុ 28 ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅបន្ទប់ជួលក្នុងភូមិស្ទឹងវែងសង្កាត់ស្ទឹងវែងស្រុកខេមរភូមិន្ទខេត្ត កោះកុងស្លាប់ក្នុងរថយន្ត។

បើតាមការបំភ្លឺពីឈ្មោះព្រំពៅភេទស្រីអាយុ 51 ឆ្នាំមុខរបរលក់ដូរត្រូវជាប្រពន្ធជនបង្កបានរៀបរាប់ឲ្យដឹងថាមុនពេលកើតហេតុនៅវេលាម៉ោងប្រមាណ 9ព្រឹកថ្ងៃទី 1 ខែកុម្ភៈឆ្នាំ 2023 ប្តីរបស់គាត់បានចេញពីផ្ទះមិនដឹងទៅណាដោយមិនបានប្រាប់ប្រពន្ធសូម្បីបន្តិច។លុះមកដល់វេលាម៉ោង 8 យប់ថ្ងៃដដែលប្តីគាត់បានទូរសព្ទប្រាប់គាត់ថាកំពុនៅភូមិទួលគគីរ។ពេលនោះគាត់សួរថានៅទួលគគីរធ្វើអីទាំង យប់?ហើយប្ដីគាត់ក៏បានឆ្លើយតបភ្លាមៗថា"នៅដើរលេងនិងសុំទោសប្រពន្ធ"រួចក៏បានបិទទូរស័ព្ទទៅ។

ស្ត្រីជាប្រពន្ធបានបន្តថាស្រាប់តែនៅថ្ងៃទី2ខែកុម្ភៈឆ្នាំ 2023មានអ្នកនេសាទបើកទូកមកក៏ប្រទះឃើញមនុស្សចងកជាប់នឹងដើមកោងកាងក៏រាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទួលគគីរតែម្តងទៅ។

ក្រោយពីអ្នកនេសាទរាយការណ៍ពីហេតុការណ៍ភ្លាមៗមកសមត្ថកិច្ចនគរបាលក៏បានចុះទៅដល់បានឃើញមនុស្សប្រុសម្នាក់បានបញ្ចប់ជីវិតនៅលើដើមឈើនិងបានឃើញរថយន្តមួយគ្រឿងធ្លាក់ចូលក្នុងទឹកព្រែក។បន្ទាប់មកមកសមត្ថសមត្ថកិច្ចបានបង្កើតគណៈកម្មការចម្រុះដើម្បីពិនិត្យសពនៅកន្លែងកើតហើយក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តកោះកុងហើយក៏បានស្ទូចរថយន្តមួយគ្រឿងនោះឡើងលើគោកទើបដឹងថារថយន្តម៉ាកកាមរីបាឡែនស៊េរីឆ្នាំ2022ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ2AH-6044។នៅក្នុងរថយន្តនោះក៏មានមនុស្សស្រីម្នាក់ដេកស្លាប់លើកៅអីខាងមុខជាប់អ្នកបើក បរដែលគេស្គាល់អត្តសញ្ញាណឈ្មោះកបស្រីនីជាស្រីស្នេហ៍តែខ្លះថាជាប្រពន្ធចុងរបស់ជនបង្កឈ្មោះសំសុខ។

មុនពេលកើតហេតុគេបានឃើញជនរងគ្រោះឈ្មោះកបស្រីនីបានអង្គុយលេងជាមួយឈ្មោះសំសុខនៅភូមិទួលគគីរហើយក៏ស្រាប់តែមានគេទូរសព្ទចូលមកទូរសព្ទជនរង គ្រោះដែលជាស្រីចិញ្ចឹមរបស់ឈ្មោះសំសុខ។ពេលនោះសំសុខមានចិត្តប្រចណ្ឌខឹងហើយក៏នាំជនរងគ្រោះកបស្រីនីឡើងរថយន្តជិះសំដៅមកកន្លែងកើតហេតុហើយបានបើករថយន្តរថយន្តទម្លាក់ទឹកឲ្យស្លាប់ទាំងអស់គ្នាប៉ុន្តែដោយសំសុខមិនស្លាប់ទើបចេញពីក្នុងរថយន្តប្រញាប់ប្រញាល់ឡើងទៅលើដើមឈើបញ្ចប់ជីវិតតែម្តងទៅ។ សាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារនិងសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ