• ច័ន្ទ ២៩ មេសា ២០២៤ ១១:១២ ព្រឹក

ចាប់បានចោរ០៣នាក់ ជាមុខសញ្ញាមិនរៀងចាល នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ បើតាមប្រភពព័ត៌មានពី ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋានខេត្តព្រះសីហនុបានឲ្យដឹងថា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ​ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ពាក់ពន្ធ័ករណីចោរកម្មលួចម៉ូតូស្ថិតនៅក្រុមទី១៤ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យទាំង៣នាក់មានឈ្មោះ ៖

១-ឈ្មោះ អ៊ុយ ផានិត ភេទប្រុស មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ជាអ្នកបើកម៉ូតូក្រោយពីលួចបានយកទៅផ្លុងចោលនៅក្បែរស្ពានកោះពស់ សង្កាត់៣ ។ ជនសង្ស័យនេះគឺជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ២លើក លើកទី១ក្នុងឆ្មាំ២០១៧ រយះពេល២ឆ្នាំ០៦ខែ ពីបទជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ និងលើកទី២ក្នុងឆ្នាំ២០២១ រយ:ពេល០១ឆ្នាំពីបទលួចម៉ូតូ (មិនរាងចាល) ។

២-ឈ្មោះ ឃួន លីហួរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅម្តុំរ៉ាក្រុមទី១៣ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ចូលរួមលួច ។ ជនសង្ស័យនេះគឺជាមុខសញ្ញាធ្លាប់ ជាប់ពន្ធនាគារ១លើកក្នុងឆ្មាំ២០២២ រយៈពេល០៦ខែពីបទប្រើប្រាស់អាវុធដោយខុសច្បាប់ ។

៣-ឈ្មោះ ផល្លា វិច្ឆិកា ហៅវុិច ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅក្រុមទី១៥ ភូមិ៣ទំនប់រលក សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ជនដៃដល់លួចម៉ូតូ ។

វត្ថុតាងចាប់យកបានរួមមានម៉ូតូSCOPY (ផលនៃអំពើលួច) ដាវ០២ដើម និងកាំបិតផ្គាក់០១ដើម ។

បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញយើងបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុចាត់ការបន្ត ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ