• ច័ន្ទ ២៩ មេសា ២០២៤ ១៣:២២ ល្ងាច

ក្រសួងមហាផ្ទៃបើកកិច្ចប្រជុំអន្តរក្រសួងពិភាក្សារៀបចំសេចក្តីព្រាងអនុស្សាណៈយោគយល់គ្នា[MOU]រវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលកូរ៉េ

ភ្នំពេញ÷ក្រសួងមហាផ្ទៃនារសៀលថ្ងៃព្រហស្បតិ៍ទី 2 ខែកុម្ភៈឆ្នាំ 2023 បានបើកកិច្ចប្រជុំអន្តរក្រសួងរៀបចំសេចក្តីព្រាងអនុស្សណៈយោគយល់គ្នា(MOU)រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េពាក់ព័ន្ធនឹងកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូងមនុស្សមនុស្សនិងឧក្រិដ្ឋកម្មឆ្លងដែនក្រោមអធិបតីភាពលោកស្រីជូប៊ុនអេងរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ)ដោយ មានការអញ្ជើញចូលរួមពីលោកលោកស្រីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ,រដ្ឋលេខាធិការ,អនុរដ្ឋលេខាធិការ,អគ្គ នាយកដ្ឋាននៃក្រសួងស្ថាប័នពាក់ព័ន្ធព្រមទាំងមន្ត្រីជំនាញផងដែរ។

លោកស្រីជូប៊ុនអេងរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍(គ.ជ.ប.ជ)បានមានប្រសាសន៍ថាកិច្ចប្រជុំពិគ្រោះយោបល់និងពិភាក្សាផ្ដួចផ្ដើមរៀបចំសេចក្តីព្រាងអនុស្សណៈយោគយល់គ្នានេះគឺធ្វើឡើងយោងតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រគល់ភារកិច្ចជូនលោកស្រីដើម្បីដឹកនាំប្រជុំពិនិត្យរៀបចំនិងផ្តល់យោបល់។

លោកស្រីបានបន្តថាដើម្បីឈានទៅដល់ការរៀបចំសេចក្តីព្រាងអនុស្សរណៈទ្វេភាគីរវាងរដ្ឋាភិបាលនៃប្រទេសទាំង2ចាំបាច់ត្រូវសិក្សាស្វែងយល់អំពីទំនាក់ទំនងនិងទិន្នន័យពាក់ព័ន្ធមួយចំនួនជាមួយក្រសួងស្ថាប័នពាក់ព័ន្ធសម្រាប់ជាមូលដ្ឋានក្នុងការដាក់បញ្ចូលក្នុងអនុស្សរណៈដែលជាកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរវាងប្រទេសទាំងពីរ។

លើសពីនេះលោកស្រីរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍(គ.ជ.ប.ជ)បានគូសបញ្ជាក់បន្ថែមថាមុននឹងឈានដល់ការបង្កើតគំនិតផ្តួចផ្ដើមរៀបចំអនុស្សរណៈទ្វេភាគីនេះឡើងគឺបន្ទាប់ពីមានការពិភាក្សានិងឆ្លងឆ្លើយតាមរយៈលិខិតផ្លូវការរវាងសម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាមួយនឹងលោកស៊ិនចាយ៉ុងមន្ត្រីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ។

ជាមួយគ្នានេះអង្គប្រជុំបានពិភាក្សានិងពិគ្រោះយោបល់គ្នាលើបទពិសោធន៍ពាក់ព័ន្ធនិងធាតុចូលសំខាន់ៗនានាពីគ្រប់សមាជិកអង្គប្រជុំដែលជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធសម្រាប់ធ្វើជាមូលដ្ឋានការកំណត់យកជាខ្លឹមសារសម្រាប់ដាក់បញ្ចូលក្នុងអនុស្សណៈយោគយល់ទ្វេភាគីមានភាពគ្រប់ជ្រុងជ្រោយនិងមានវិសាលភាពទូលំទូលាយលើកិច្ចសហការក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងឧក្រិដ្ឋកម្មឆ្លងដែនរវាងប្រទេសទាំងពីរឲ្យមានប្រសិទ្ធភាពខ្ពស់។

នាឱកាសនោះដែរលោកស្រីជូប៊ុនអេងរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈ កម្មាធិការជាតិ(គ.ជ.ប.ជ)បានថ្លែងអំណរគុណចំពោះសមាជិកនៃអង្គប្រជុំទាំងអស់ដែលជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនិងបានចែករំលែកបទពិសោធន៍ព្រមទាំងធាតុចូលសំខាន់ៗសម្រាប់គេមូលដ្ឋានក្នុងការរៀបចំនៅសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នានេះ។ជាងនេះទៅទៀតលោកស្រីបានមានប្រសាសន៍បញ្ជាក់ថាកិច្ចប្រជុំពិគ្រោះយោបល់នេះនឹងត្រូវរៀបចំប្រជុំជាបន្តបន្ទាប់ដើម្បីពិភាក្សាគ្នាលើវឌ្ឍនភាពនិងរហូតឈានដល់ទទួលបានការឯកភាពគ្នាទាំងស្រុង។ទន្ទឹមនេះលោកស្រីក៏បានណែនាំឲ្យសមាជិកនៃអង្គទាំងអស់ជួយសិក្សាស្រាវជ្រាវនិងរៀបចំធាតុចូលសំខាន់ៗបន្ថែមទៀតសម្រាប់បំពេញបន្ថែមនៅក្នុងកិច្ចប្រជុំពេលក្រោយ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ