• ច័ន្ទ ២៩ មេសា ២០២៤ ១១:៤២ ព្រឹក

អាជ្ញាធរជាតិអប្សរាកំពុងជួសជុលស៊ុមបង្អួចនិងស៊ុមទ្វារទី 2 ប្រាសាទព្រះគោដែលរងការបាក់ដួលរលំ

ខេត្តសៀមរាប÷ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលឡើងវិញស៊ុមបង្អួចនិងស៊ុមមទ្វារនៃខ្លោងទ្វារទី 2 របស់ប្រាសាទព្រះគោដែលរងការខូចខាតធ្ងន់ធ្ងរដោយការបាក់ដួលរលំស្ទើរទាំងស្រុង។

ការងារជួសជននេះក្រុមអ្នកបច្ចេកទេសបានប្រមូលនូវបំណែកថ្មភក់និងថ្មបាយក្រៀមដែលធ្លាក់បាក់បែកមកជួសជុលពង្រឹងនិងរៀបផ្គុំឡើងវិញទៅតាមទីតាំងដើមនៃសំណង់បុរាណ។

នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្សអាជ្ញាធរជាតិអប្សរាបានអនុវត្តន៍ជាប្រចាំដើម្បីថែរក្សាប្រាសាទព្រះគោជាទីសក្ការៈដែលមានអាយុកាលជាង1ពាន់ឆ្នាំមួយនេះឱ្យនៅឈររឹងមាំយូរអង្វែងបន្តទៀត៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ