• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៥៤ ព្រឹក

មានយន្តល្មើសចំនួន 429 គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ 39នៅទូទាំងប្រទេសនាថ្ងៃទី 2 ខែកុម្ភៈ

ភ្នំពេញ÷តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈស្ដីពីការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី 2 ខែកុម្ភៈឆ្នាំ 2023 នេះបានឲ្យដឹងថាចំនួនគោលដៅសរុប 108 គោលដៅមានយានយន្តចូលគោលដៅចំនួន 458គ្រឿងម៉ូតូចំនួន 391 គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន 429គ្រឿងមានម៉ូតូចំនួន 379គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ 39.អនក្រ.បក.នៅទូទាំងប្រទេស។

ដោយឡែកក្នុងរយៈពេល 2 ថ្ងៃ(ថ្ងៃទី 1 -2 ខែកុម្ភៈ)ការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន 967 គ្រឿងក្នុងនោះរកឃើញយាន យន្តល្មើសសរុបចំនួន 908 គ្រឿងម៉ូតូមានចំនួន 822 គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ 39អនក្រ.បកនៅទូទាំងប្រទេស។

របាយការណ៍ដដែលបានវាយតម្លៃរយៈពេល 2 ថ្ងៃនៃខែកុម្ភៈនេះឃើញថាអនុវត្តន៍តាមអនុក្រឹត្យការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ