• ច័ន្ទ ២៩ មេសា ២០២៤ ០៩:២៨ ព្រឹក

រយៈពេល 3 ខែនេះក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសនៅក្នុងខេត្តក្រចេះចម្រាញ់បានមាសសុទ្ធទម្ងន់ 67,53 គីឡូក្រាម

ខេត្តក្រចេះ÷ប្រធានមន្ទីរ៉ែនិងថាមពលខេត្តក្រចេះលោក សុខ គិរីរតន៍បានបញ្ជាក់ថាខេត្តក្រចេះមានក្រុមហ៊ុនអាជីវកម្មរ៉ែមាសមួយកន្លែងស្ថិតនៅក្នុងស្រុកសំបូរខេត្ត ក្រចេះដែលមានវិនិយោគិនមកពីប្រទេសចិន។លោកបញ្ជាក់ថាចាប់ពីខេត្តតុលាឆ្នាំ 2022 រហូតមកដល់ខែមករាឆ្នាំ 2023 ក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណលើអាជីវ កម្មរ៉ែមាសបានចម្រាញ់រ៉ែមាសបានចំនួន 6 លើកនិងចម្រាញ់មាសសុទ្ធបានទម្ងន់ 67,53 គីឡូក្រាម។

លោក បន្តថាខេត្តក្រចេះមានសក្កដានុពលលើវិស័យធនធានធម្មជាតិរ៉ែថ្មការ៉ានីតស្ថិតក្នុងភូមិសាស្ត្រស្រុកស្នួល,ស្រុកចិត្របុរីនិងស្រុកសំបូរ។ខេត្តមានក្រុមហ៊ុនសហគ្រាសនិងអាជីវករដែលធ្វើការរុករករ៉ែចំនួន 61 ក្រុមហ៊ុនស្មើនឹង 65 អាជ្ញាបណ្ណ។ដោយឡែកអាជីវកម្មរ៉ែមាសមាន1ក្រុមហ៊ុនស្មើនឹងមួយអាជ្ញាបណ្ណ។

រដ្ឋមន្ត្រីក្រសួងរ៉ែលោកស៊ុយសែមបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយនិវត្តជននៃក្រសួងរ៉ែនិងថាមពលកាលពីថ្ងៃទី 30 ខែវិច្ឆិកាឆ្នាំ 2022 កន្លងមកបញ្ជាក់ថាមកដល់ពេលនេះមានក្រុមហ៊ុនចំនួន4កំពុងធ្វើអាជីវកម្មរ៉ែមាសនៅក្នុងប្រទេសកម្ពុជាទី 1 ÷ក្រុមហ៊ុនXing Yuanng Kanng Yeakមានទីតាំងនៅតំបន់អូរខ្លិកខ្លក់ស្រុកសំបូរខេត្តក្រចេះ,ទី 2 ÷ក្រុមហ៊ុនXinshan Industrial Cambodiaមានទីតាំងនៅតំបន់ភ្នំម្លុងឃុំរមទមស្រុករវៀងខេត្តព្រះវិហារ,ទី 3÷ ក្រុមហ៊ុនDelcom Kampucheaមានទីតាំងនៅតំបន់ភ្នំអន្លង់ស្រុករវៀងខេត្តព្រះវិហារនិងទី 4 ÷ក្រុមហ៊ុនRnaissance Mineralsមានទីតាំងនៅតំបន់អូខ្វាវស្រុកកែវសីម៉ាខេត្តមណ្ឌលគិរី៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ