• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៣៥ ព្រឹក

ប្រជាពលរដ្ឋម្នាក់លេងកីឡាមួយប្រភេទលេងកីឡាដើម្បីមិត្តភាពសុខភាពនិងជៀសផុតពីបញ្ហាគ្រឿងញៀន

ភ្នំពេញ÷តាមផេកផ្លូវការរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី 31ខែមករាឆ្នាំ 2023 នេះថាកាលពីថ្ងៃទី 30 ខែមករាឆ្នាំ 2023 យុវនិស្សិតមហាគ្រួសារអ្នកខេត្តបន្ទាយមានជ័យមកពី 9 ក្រុងស្រុកបើកការប្រកួតបាល់ទាត់លើកទី 4 ឆ្នាំ 2023 ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯករ័ត្នស្រៀងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

កម្មវិធីនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីលោកឧត្តមសេនីយ៍ឯកឡាយគឹមលីនាយខុទ្ធកាល័យឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ាននិងជាអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោកឧត្តមសេនីយយ៍ឯកថោងសុគន្ធាអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងអង្គភាពពាក់ព័ន្ធមួយចំនួន។

ការរៀបចំកម្មវិធីនេះឡើងគឺជាគំនិតផ្ដួចផ្ដើមរបស់នាយឧត្តមសេនីយ៍កែគឹមយ៉ានឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសំដៅពង្រឹងពង្រីកចំណងសាមគ្គីភាពមិត្តភាពរបស់យុវជនបានស្គាល់រាប់អានគ្នាចែករំលែកបទពិសោធន៍ព័ត៌មាននានាជួយគ្នាទៅវិញទៅ មករួមគ្នាជួយការងារសង្គមជាផុតពីអំពើអបាយនានាពិសេសគ្រឿងញៀន៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ