• ច័ន្ទ ២៩ មេសា ២០២៤ ០៣:០៣ ព្រឹក

ចុងខែមករាឆ្នាំ2023កម្ពុជាទទួលបានភ្ញៀវទេសចរ 60 ម៉ឺននាក់

ភ្នំពេញ÷តាមរបាយការណ៍របស់ក្រសួងទេសចរនៅព្រឹកថ្ងៃអង្គារទី 31 ខែមករាឆ្នាំ 2023 នេះបានឲ្យដឹងថាចាប់ពីថ្ងៃទី 23- 29 ខែមករាឆ្នាំ 2023 កម្ពុជាទទួលបានភ្ញៀវទេសចរសរុប 606,175 នាក់និងភ្ញៀវទេសចរបរទេស 49,592 នាក់។

គោលដៅទេសចរណ៍សំខាន់ៗរួមមាន÷

*ខេត្តព្រះសីហនុ 184,929 នាក់។

*ខេត្តកំពត 65,787 នាក់។

*ខេត្តបាត់ដំបង 61,737 នាក់។

*ខេត្តសៀមរាប 47,676 នាក់។ *ខេត្តកំពង់ចាម42,040 នាក់។

*រាជធានីភ្នំពេញ 39,072 នាក់។

*ខេត្តប៉ៃលិន 33,065 នាក់។

*ខេត្តកែប 32,746 នាក់។

ក្រសួងទេសចរណ៍បានឲ្យដឹងទៀតថាចំនួនភ្ញៀវទេសចរប្រមាណ 60 ម៉ឺននាក់ក្នុងសប្តាហ៍កន្លងមកគឺបានមកពីចរន្តភ្ញៀវទេសចរដែលបានដើរកម្សាន្តនារយៈពេល 2 ថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំចិន(ថ្ងៃចន្ទនិងអង្គារ)ខណៈដែលសម្រាប់រយៈពេល 4 ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិននេះយើងទទួលភ្ញៀវសរុបប្រមាណ 1 លាននាក់។

ជាមួយការបន្តកើនឡើងនៃចរន្តភ្ញៀវទេសចរក្នុងស្រុកនាដើមឆ្នាំ 2023 នេះចរន្តភ្ញៀវទេសចរអន្តរជាតិក៏បាននិងកំពុងបង្ហាញសញ្ញាវិជ្ជមានជាមួយការមកដល់ជាបន្តបន្ទាប់នៃភ្ញៀវទេសចរអន្តរជាតិ។ជាក់ស្ដែងបន្ទាប់ពីរដ្ឋាភិបាលចិនអនុញ្ញាតឲ្យប្រជាជនចេញក្រៅប្រទេសឡើងវិញអាកាស យានដ្ឋានអន្តរជាតិកងកេងខេត្តព្រះសីហនុបានទទួលជើងហោះហើរដំបូងមកពីប្រទេសចិននាព្រឹកថ្ងៃទី 27 ខែមករាឆ្នាំ 2023 ជាមួយវត្តមានភ្ញៀវទេសចរចំនួន 104 នាក់និងក្រុមបម្រើការលើយន្តហោះ6នាក់ទៀតសរុប 120នាក់។

រីឯនៅខេត្តសៀមរាបចាប់ពីថ្ងៃទី 16 និង 17 កុម្ភៈនឹងមានជើងហោះហើរពីទីក្រុងគួនមីងនិងពីសៀងហៃប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍China Eastern។ចាប់ពីចុងខែមីនាទៅទើបមានកម្មវិធីហោះហើរទៀងទាត់។យើងនឹងរៀបចំស្វាគមន៍ដ៏សមរម្យមួយដូចនៅក្រុងព្រះសីហនុផងដែរ។

នៅសៀមរាបបច្ចុប្បន្នមានជើងហោះហើរចន្លោះពី 16 -19ជើងក្នុង1ថ្ងៃដែលភ្ញៀវចន្លោះ1800-1900នាក់។រីឯភ្ញៀវទិញសំបុត្រចូលអង្គរយ៉ាងតិច2000នាក់ក្នុងមួយថ្ងៃផងដែរ។ភ្ញៀវប្រចាំថ្ងៃបច្ចុប្បន្នទៅសៀមរាបច្រើនជាងគេគឺភ្ញៀវកូរ៉េដែលមកតាមជើងហោះហើរប្រចាំថ្ងៃរបស់Sky Angkor Airline៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ