• ច័ន្ទ ២៩ មេសា ២០២៤ ០២:៥៤ ព្រឹក

សម្ដេចក្រឡាហោមសខេងណែនាំដល់អាជ្ញាធរមានសមត្ថ កិច្ចត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់និងគ្មានការលើកលែងចំពោះអ្នកបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងញៀននិងគ្រឿងស្រវឹង

ភ្នំពេញ÷សម្ដេចក្រហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ.)បានធ្វើការណែនាំដល់អាជ្ញាធរដែលមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ដោយត្រូវចាប់វិធានការឲ្យបានម៉ឺងម៉ាត់និងគ្មានការលើកលែងលើអ្នកបើកបរដែលស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀននិងគ្រឿងស្រវឹង។

សម្ដេចក្រឡាហោមមានប្រសាសន៍ថា"ទន្ទឹមនឹងការរៀបចំច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីយើងត្រូវបន្តអនុវត្តន៍ច្បាប់ដែលនៅជាធរមាន។បន្តដឹកនាំរឹតបន្តឹងការអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពនិងនិរន្តរភាពស្របតាមតំបន់ភូមិសាស្ត្រកន្លែងដែលកើតមានគ្រោះថ្នាក់ច្រើនជាមួយគ្នានេះត្រូវយកចិត្តទុកដាក់លើអ្នកបើកបរយានយន្តស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀននិងគ្រឿងស្រវឹងដោយត្រូវចាត់វិធានឲ្យបានម៉ឺងម៉ាត់លើការពិន័យឬបញ្ជូនទៅតុលាការដោយគ្មានការលើកលែង"។

ការណែនាំនេះក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរ ណ៍ផ្លូវគោកប្រចាំឆ្នាំ 2022 និងលើកទិសដៅការងារឆ្នាំ 2023 នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូននាថ្ងៃទី 30 ខែមករាឆ្នាំ 2023។ សម្ដេចក្រឡាហោមសខេងបានបញ្ជាក់បន្ថែមថាអង្គភាពជំនាញត្រូវរក្សាកសាងផែនការនិងមានវិធានការឲ្យបានច្បាស់លាស់តាមដំណាក់កាលនីមួយៗដើម្បីកសាងផ្លូវថ្មីពង្រីកឬជួសជុលកែលម្អផ្លូវថ្នល់ដែលមានស្រាប់បង្កើតចំណតឲ្យបានច្រើននិងចាត់វិធានការគ្រប់គ្រងដីចំណីផ្លូវឲ្យបានគត់មត់។

សម្ដេចក្រឡាហោមបន្តថាជាមួយនេះត្រូវគិតគូរអំពីការបំពាក់បរិក្ខារផ្លូវថ្នល់ឲ្យបានគ្រប់គ្រាន់ស្របតាមស្ថានភាពផ្លូវបន្តគាំទ្រដល់ការបំពាក់កាមេរ៉ាអចល័តនៅតាមផ្លូវនានានិងត្រូវបែងចែកសមត្ថកិច្ចគ្រប់គ្រងថែទាំផ្លូវថ្នល់ឲ្យបានច្បាស់លាស់រវាងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។

ឆ្លៀតក្នុងឱកាសនោះដែរសម្ដេចក្រឡាហោមសខេងក៏បានលើកឡើងថាដើម្បីឆ្លើយតបនិងការរីកចម្រើននូវប្រព័ន្ធបច្ចេកវិទ្យាមន្ត្រីអនុវត្តន៍ច្បាប់ទាំងអស់និងមន្ត្រីពាក់ព័ន្ធត្រូវបង្កើនការកសាងសមត្ថភាពចំណេះដឹងអំពីច្បាប់ជំនាញបច្ចេកទេសប្រតិបត្តិការរបស់ខ្លួនស្របជាមួយនឹងក្រោមសីលធម៌វិន័យអាកប្បកិរិយាល្អចំពោះប្រជាពលរដ្ឋផងដែរ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ