• ច័ន្ទ ២៩ មេសា ២០២៤ ០៦:២៦ ព្រឹក

រយៈពេល 4 ខែកម្មវិធីដកពិន្ទុបណ្ណបើកបររកឃើញល្មើសច្បាប់ជាង 8 ពាន់ករណីនិងដកពិន្ទុជាង 10 ម៉ឺនពិន្ទុ

ភ្នំពេញ÷រយៈពេល 4 ខែក្នុងឆ្នាំ 2022 កន្លងមកនេះដំ ណើរការសាកល្បងពិន័យនិងដកពិន្ទុបណ្ណបើកបរបានរកឃើញមានល្មើសច្បាប់ចរាចរណ៍ចំនួនជាង 8700 ករណីនិងបានដកពិន្ទុសរុបជាង10 ម៉ឺនពិន្ទុ។

បើតាមការបញ្ជាក់ពីលោកស្រី មឹន  មាណាវីរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជាអគ្គលេខាគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ 2022 និងលើកទិសដៅការងារឆ្នាំ 2023 នាថ្ងៃទី 30 ខែមករាឆ្នាំ 2023 នេះថា÷

ក្នុងរយៈពេលនៃដំណើរការសាកល្បងធ្វើការពិន័យនិងដកពិន្ទុបណ្ណបើកបរដោយឧបករណ៍បច្ចេកទេសរយ:ពេល4ខែកន្លងមក គិតចាប់ពីថ្ងៃទី1 ខែកញ្ញាដល់ថ្ងៃទី 31 ខែធ្នូឆ្នាំ2022 សមត្ថកិច្ចបានរកឃើញមានអ្នកល្មើសច្បាប់ចរាចរណ៍ចំនួន៨513នាក់ក្នុងនោះមានអ្នកបើកបររថយន្តធុនស្រាលមានចំនួន7477គ្រឿងរកឃើញល្មើស7579ករណីនិងដកពិន្ទុសរុប 10162ពិន្ទុ។ មានអ្នកបើកបររថយន្តធុនធ្ងន់ចំនួន 1036គ្រឿងរកឃើញល្មើស1146 ករណីនិងដកពិន្ទុ 665 ពិន្ទុ។

លោកស្រីរដ្ឋលេខាធិការរូបនេះ បានថ្លែងបន្ថែមថាចំពោះការត្រួតពិនិត្យអ្នកជិះម៉ូតូល្មើសមានសរុប 115 801 គ្រឿងក្នុងនោះមានមិនពាក់មួកសុវត្ថិភាពបានធ្វើការឃាត់បង្ខំឲ្យរកមួកមកពាក់និងពិន័យចំនួន 94% នៃករណីល្មើសសរុបរបស់អ្នកជិះម៉ូតូទាំង 115801ករ

គួរជម្រាបថា កម្មវិធីដកពិន្ទុបណ្ណបើកបរនិងការបង់ប្រាក់ពិន័យអន្តរការណ៍ទូទាំងប្រទេសចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកបានចាប់ផ្ដើមអនុវត្តន៍សាកល្បងចាប់ពីថ្ងៃទី 1 ខែកញ្ញាឆ្នាំ 2022 ដល់ថ្ងៃទី 31 ខែធ្នូឆ្នាំ 2022 និងដំណើរការអនុវត្តពេញលេញកាលពីថ្ងៃទី 1 ខែមករាឆ្នាំ 2023 ។  ចំពោះការដាក់ឲ្យដំណើរការកម្មវិធីនេះធ្វើឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានជាអតិបរមាក៏ដូចជាការបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋក្នុងការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនិងធានាតម្លាភាពក្នុងការពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកផងដែរ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ