• ច័ន្ទ ២៩ មេសា ២០២៤ ០៣:២៤ ព្រឹក

មន្រ្តីអាជ្ញាធរជាតិព្រះវិហារ បានដឹកនាំប្រជាជនភូមិកោះកេរចំនួន២៥នាក់ ចុះសម្អាតស្រះត្រពាំងត្រាចក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

កាលពីថ្ងៃពុធ ១៥ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ មន្រ្តីអាជ្ញាធរជាតិព្រះវិហារប្រចាំការនៅរមណីយដ្ឋានប្រាសាទកោះកេរ៤នាក់ បានសហការគ្នាដឹកនាំប្រជាជនភូមិកោះកេរចំនួន២៥នាក់ ចុះសម្អាតស្រះត្រពាំងត្រាចហើយទទួលបានលទ្ធផលដូចខាងក្រោម៖
-ការសម្អាតស្រះចាប់ផ្តើមពីម៉ោង៤ រហូតដល់ម៉ោង៦ល្ងាច បានកាត់សម្អាតស្មៅ ស្នោ និងរុក្ខជាតិតូចៗ ហើយប្រមូលចេញពីស្រះសម្រេចបានលទ្ធផល១០០ភាគរយ
-បានកៀរពងទឹក និងចកបាយទាចេញពីស្រះបាន១០ភាគរយ (ក្រុមការងារ និងប្រជាជនមូលមតិគ្នានឹងចុះសម្អាតមួយថ្ងៃទៀតនៅល្ងាចថ្ងៃទី១៤)
-ក្រុមការងារបានណែនាំឲ្យពួកគាត់ជជែកគ្នាកំណត់ថ្ងៃទៅកាប់ឬស្សីធ្វើរបងស្រះ
-ក្រុមការងារបានពន្យល់ណែនាំឱ្យពួកគាត់សាមគ្គីគ្នា ថែរក្សាស្រះទឹកឲ្យបានល្អជាប្រចាំដើម្បីបម្រើប្រយោជន៍នៅក្នុងសហគមន៍ និងពន្យល់ពីអត្ថប្រយោជន៍នៃរបងសុវត្តិភាពព័ទ្ធជុំវិញស្រះដើម្បីការពារក្មេងៗ និងសត្វជាដើម។
-ជំនួសឱ្យលោកមេភូមិ ក្រុមការងារបានជម្រុញឱ្យពួកគាត់រកបង្គោលគ្រាក់ឲ្យបានលឿនដោយមួយគ្រួសារយកពីរបង្គោលទៅដាក់នៅទីតាំងម៉ាស៊ីនបន្សុទ្ធទឹកស្អាត
ដើម្បីធ្វើរបងឲ្យបានលឿន
-ប្រជាជនភូមិកោះកេរបានអរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារទាំងអស់ដែលបានជួយជ្រោមជ្រែងអភិវឌ្ឍន៍សហគមន៍កន្លងមក។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ