• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៤០ ព្រឹក

រដ្ឋប្រមូលចំណូលពីអាជីវកម្មរ៉ែមាសក្រុមហ៊ុន Renaissanceនៅតំបន់អូរខ្វាវបានប្រមាណជាង 15 លានដុល្លារ

ភ្នំពេញ÷តាមការបញ្ជាក់របស់មន្ត្រីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងថារាជរដ្ឋាភិបាលកម្ពុជាប្រមូលចំណូលបានប្រមាណជាង 15 លានដុល្លារពីអាជីវកម្មមាសរបស់ក្រុមហ៊ុនRenaissanceនៅតំបន់អូរខ្វាវខេត្តមណ្ឌលគិរី។

មន្ត្រីនៃអគ្គនាយកដ្ឋានរូបនេះបានគូសបញ្ជាក់បន្ថែមថា÷ គិតមកដល់ពេលនេះរុករករ៉ែមាសរបស់ក្រុមហ៊ុន Renaissanceផលិតបានប្រមាណ5300គីឡូដែលក្នុងនោះផ្ដល់ចំណូលជាជួយសាអាករដល់ពលរដ្ឋចំនួនជាង8លាននិងពន្ធដារចំនួន 6,5 លានដុល្លារ។

មន្ត្រីដដែលបានបន្តថាបច្ចុប្បន្ននេះមានក្រុមហ៊ុន 7 ដែលទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាសពីរាជរដ្ឋាភិបាលដោយបានរុករករ៉ែមាសនៅខេត្តចំនួន 4 រួមមាននៅខេត្តមណ្ឌល គិរី,រតនគិរី,បាត់ដំបងនិងព្រះវិហារ។លោកបន្ថែមថាក្រុមហ៊ុនដែលដំណើរការអាជីវកម្មរុករករ៉ែមាសល្អជាងគេគ្រឿងក្រុមហ៊ុនRenaissanceរបស់អូស្ត្រាលីដែលមានទីតាំងនៅខេត្តមណ្ឌលគិរីដោយឡែកក្រុមហ៊ុនផ្សេងដែលកំពុងធ្វើអាជីវកម្មទទួលបានផលតិចតួចប៉ុណ្ណោដោយសារ តែកត្តារីករាលដាលជំងឺកូវីដ-19។

គួរជម្រាបថាក្រុមហ៊ុនRenaissance Minerals (Cambodia)Ltd គឺជាក្រុមហ៊ុនទី 1 ដែលជាក្រុមហ៊ុនខ្នាតអន្តរជាតិបានចាប់ផ្តើមផលិតមាសជាលើកដំបូងនៅប្រទេសកម្ពុជា។

គួររម្លឹកថាក្រុមហ៊ុននេះកាលពីថ្ងៃទី 21 ខែមិថុនាឆ្នាំ 2021 កន្លងទៅបានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាសក្នុងតំបន់អូរខ្វាវស្រុកកែវសីម៉ាខេត្តមណ្ឌលគិរី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ