• ច័ន្ទ ២៩ មេសា ២០២៤ ១២:៥៨ ល្ងាច

រកឃើញយានយន្ត 291 គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ 39

ភ្នំពេញ÷លោកឧត្តមសេនីយ៍ឯកឆាយគឹមខឿនអគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានថ្លែងឲ្យដឹងនៅរសៀលថ្ងៃអាទិត្យទី 29ខែមករាឆ្នាំ 2023 នេះថា÷កម្លាំងសមត្ថកិច្ចជំនាញបានឃាត់រថយន្តសរុបចំនួន 291 គ្រឿងទៀតត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ 39 នៅទូទាំងប្រទេសនាថ្ងៃទី 29 ខែមករាឆ្នាំ 2023 នេះក្នុងនោះមានម៉ូតូ208គ្រឿងនិងរថយន្ត 83គ្រឿង។

លោកឧត្តមសេនីយ៍ឯកឆាយគឹមខឿនបានថ្លែងបន្តថាសម្រាប់ថ្ងៃទី 29ខែមករាឆ្នាំ 2023 នេះនគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យនិងផាកវិន័យយានយន្តសរុបចំនួន7279 គ្រឿងក្នុងនោះមានម៉ូតូ 5 986 គ្រឿងនិងរថយន្តគ្រប់ប្រភេទ 1293 គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន÷ មួកនិងស្លាកលេខជាដើម។ដោយឡែករថយន្តរួមមាន ÷ខ្សែក្រវាត់,អត់បណ្ណបើកបរ,ឆៀកនិងល្មើសញ្ញាជាដើម។

លោកឧត្តមសេនីយ៍ឯកឆាយគឺមខឿនបានថ្លែងអំណរ គុណនិងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះជាពិសេសកោតសរសើរនិងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

ជាមួយគ្នានេះករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាសម្រាប់ថ្ងៃទី 29 ខែមករាឆ្នាំ 2023 នេះក៏បានកើតឡើងចំនួន 15 លើកក្នុងនោះអ្នកស្លាប់ចំនួន 10 នាក់របួសចំនួន 14 នាក់(របួសធ្ងន់ចំនួន 5 នាក់)។រយៈពេល 29ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន 250 លើកបណ្ដាលឲ្យមនុស្សស្លាប់ 119 នាក់របួស320នាក់ (របួសធ្ងន់211នាក់)៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ