• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៤២ ព្រឹក

សម្ដេចតេជោហ៊ុនសែនលើកគំនិតពីការផ្ដល់មេធាវីដើម្បីការពារនារីក្នុងសេវាកម្សាន្ត

ភ្នំពេញ÷សម្ដេចតេជោហ៊ុនសែនលើកគំនិតពីការផ្ដល់មេធាវីដើម្បីការពារនារីក្នុងសេវាកម្សាន្ត(ខារ៉ាអូខេ,បៀរហ្កាដិន,អ្នករត់តុ)នេះបើយោងតាមការបញ្ជាក់លើផេកផ្លូវការរបស់លោកខៀវកញ្ញារិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាននៅថ្ងៃទី 29 ខែមករាឆ្នាំ 2023។

លោកខៀវកញ្ញារិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហាញថា÷ សម្ដេចតេជោលើកគំនិតពីការផ្ដល់មេធាវីដើម្បីការពារនារីក្នុងសេវាកម្សាន្ត(ខារ៉ាអូខេ,បៀហ្កាដិន,អ្នករត់តុ...)ក៏ដូចជាជួយក្នុងការផ្ដល់ប័ណ្ណប.ស.សដល់ពួកគេផងដែរ។មតិណែនាំរបស់សម្ដេចក្នុងសម័យមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជននៅវិមាន7មករាថ្ងៃទី 29មករា 2023។

សូមបញ្ជាក់ថាសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែងតែគិតគូរគ្រប់បញ្ហាផ្សេងៗដែលកើតមាននៅក្នុងសង្គមដើម្បីឲ្យមានតម្លាភាពយុត្តិធម៌សង្គមមានភាពស្មើគ្នាក្នុងការទទួលខុសត្រូវចំពោះមុខច្បាប់សម្រាប់ការមានសិទ្ធិរស់រានមានជីវិត។

សម្ដេចតេជោហ៊ុនសែនត្រូវបានប្រជាពលរដ្ឋទទួលស្គាល់"បិតាសន្តិភាព"រហូតដល់មានការលើកឡើងថា"អរគុណសន្តិភាព""អរគុណនយោបាយឈ្នះឈ្នះ""ដឹងគុណស្ថាបនិកមគ្គុទេសក៍ឯកនិង"ប្រតិបត្តិករនយោបាយឈ្នះឈ្នះដែលបាននាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ"។

ថ្ងៃនេះផងដែរសម្ដេចបានបង្ហោះថា 96 ថ្ងៃរាប់ថយក្រោយ (96day coundown)ព្រឹត្តិការណ៍SEA GameនិងASEAN Para Gameនៅកម្ពុជា។

ថ្ងៃទី 29 ខែមករាឆ្នាំ 2023 នេះគឺនៅសល់តែ 96 ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី 32(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី 12 (12th ASEAN Para Games)ដែលកម្មវិធីធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ2023 នេះ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ