• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៣១ ព្រឹក

ក្រសួងធនធានទឹកនិងឧតុនិយមចេញសេចក្តីជូនដំណឹងបន្ថែមស្ដីពីស្ថានភាពអាកាសធាតុ

ភ្នំពេញ÷តាមការវិវត្តជាក់ស្ដែងជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុបានបង្ហាញឲ្យឃើញថា÷នៅថ្ងៃទី 27ដល់ថ្ងៃទី 30 ខែមករាឆ្នាំ 2023 ទ្រនុងសម្ពាធខ្ពស់ពីចិននិងខ្យល់មូសុងឦសានបន្តបង្កើនឥទ្ធិពលក្នុងកម្រិតពីបង្គួរទៅខ្លាំងមកលើកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឲ្យអាកាសធាតុបន្តចុះត្រជាក់បន្ថែមជាពិសេសនៅថ្ងៃទី 29 -30 ខែមករាដែលនឹងធ្វើឲ្យបណ្ដាខេត្តនៅតំបន់ខ្ពង់រាបនិងតំបន់ភាគពាយព្យពីយធាតុអាកាសនឹងចុះត្រជាក់ខ្លាំងជាងសព្វមួយដងដោយសីតុណ្ហភាពអប្បបរមានៅបណ្ដាខេត្តទាំងនោះអាចធ្លាក់ចុះដល់14- 16ºC ។រីឯបណ្តាខេត្តដទៃទៀតសីតុណ្ហភាពអប្បបរមាមានពី 17 -21 °C។

ចំណែកនៅធានីភ្នំពេញសីតុណ្ហភាពអប្បបរមាអាចធ្លាក់ចុះដល់ 20ºC។ បន្ទាប់ពីនោះរហូតដល់ថ្ងៃទី 5 ខែកុម្ភៈសីតុណ្ហភាពនឹងវិលមកជាធម្មតាវិញ។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមសារធារណជនទទួលជ្រាបជាព័ត៌មាននិងបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពធាតុអាកាសចុះត្រជាក់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ