• ច័ន្ទ ២៩ មេសា ២០២៤ ១៣:២៩ ល្ងាច

បវរកញ្ញាឯកភពផែនដីអន្តរជាតិ[MISS PLANET ITENATIONAL]ថាខ្លួននឹងប្រើប្រាស់បណ្ដាញសង្គមផ្ទាល់ខ្លួនដើម្បីបង្ហាញពីវិស័យទេសចរណ៍កម្ពុជា

ភ្នំពេញ÷នៅរសៀលថ្ងៃទី 27 ខែមករាឆ្នាំ 2023 លោកខៀវកាញារីទ្ធ  រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហោះលើផេកផ្លូវការបញ្ជាក់យ៉ាងដូច្នេះថាបវរកញ្ញាឯកភពផែនដីអន្តរជាតិ (Miss Planet International)ថាខ្លួននឹងប្រើប្រាស់បណ្ដាញសង្គមផ្ទាល់ខ្លួនដើម្បីបង្ហាញពីវិស័យទេសចរណ៍កម្ពុជានៅក្នុងដំណើរកម្សាន្តនៅតំបន់ផប់ស្ទ្រីតក្រុងសៀម រាបកាលពីរាត្រីថ្ងៃទី 26 ខែមករាឆ្នាំ 2023។

សូមបញ្ជាក់ថា  ខេត្តសៀមរាបត្រូវបានដាក់ឈ្មោះបែបនេះ  ដើម្បីរម្លឹកដល់ជ័យជម្នះកងទ័ពខ្មែរលើកងទ័ពសៀមនៅសម័យលង្វែកសតវត្សទី 16។ សព្វថ្ងៃខេត្តសៀមរាបត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាខេត្តតាំងនៅនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ ខេត្តសៀមរាបស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ខេត្តនេះជាតំបន់ទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជាដោយសារខេត្តនេះមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញនិងប្រាសាទបុរាណដទៃជាច្រើន។

ថ្មីៗនេះ  ក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងជាក្រុងទំនើបតាមរយៈកំណើនសណ្ឋាគារភោជនីយដ្ឋានហាងលក់ទំនិញជាដើមដែលបម្រើឲ្យវិស័យទេសចរណ៍។  រមណីយដ្ឋានផ្សេងទៀតដែលនៅក្បែរក្រុងសៀមរាបមានរាជធានីអង្គរធំ,ប្រាសាទអង្គរវត្ត,ប្រាសាទបាយ័ន,ប្រាសាទ ភ្នំបាខែង,ប្រាសាទបក្សីចាំក្រុង,ប្រាសាទបាពួន,ប្រាសាទ ភិមានអាកាស,ប្រាសាទបន្ទាយស្រី,ប្រាសាទតាព្រហ្មនិងប្រាសាទរាប់រយផ្សេងទៀត។ តំបន់អង្គរត្រូវបានរងការលុកលុយជាច្រើនដងពីពួកសៀមហើយទីបំផុតរាជធានីអង្គរត្រូវបាបោះបង់នៅឆ្នាំ1431។

គួររម្លឹកផងដែរថា រាជធានីរបស់ប្រទេសកម្ពុជាត្រូវបានប្តូរពីអង្គរទៅរាជធានីចតុមុខនៅឆ្នាំ1432 រួចទៅបន្ទាយលង្វែកនិងរាជធានីឧដុង្គនិងត្រឡប់ទៅរាជធានីចតុមុខវិញនៅឆ្នាំ1866។ ជនជាតិបរទេសដែលមកដល់ប្រាសាទអង្គរវត្តមុនគេគឺអ្នករុករកជនជាតិបារាំងលោកហង់រីមូហូ(Henri Mouhot)ក្នុងឆ្នាំ1860។តំបន់សៀមរាបអង្គរគឺជាគោលដៅចម្បងសម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោកហើយក៏ជាតំបន់ដែលសម្បូរណ៍ទៅដោយសំណង់ប្រាសាទតូចធំជាច្រើនដែលជាទីស្ថានរបស់ពពួកអាទិទេពទាំងឡាយទាំងពួងផងដែរ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ