• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៥៦ ព្រឹក

យានយន្តល្មើសចំនួន៣៤០គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩នៅទូទាំងប្រទេស

ភ្នំពេញ៖តាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យទី១៧ខែកក្កដាឆ្នាំ២០២២នេះថា៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី១៦ ខែកក្កដា បានបញ្ជាក់ថាចំនួនគោលដៅសរុប១៧២គោលដៅមានយានយន្តចូលគោលដៅចំនួន៣,០១៧គ្រឿងម៉ូតូ២,៨៩៩គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៣៤០គ្រឿងមានម៉ូតូចំនួន២៧៧គ្រឿងត្រូវបានពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក.នៅទូទាំងប្រទេស។ដោយឡែកក្នុងរយៈពេល១៦ថ្ងៃ(ថ្ងៃទី១_១៦ខែកក្កដា)ការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន៤៧,០១៥គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៤,៩២៩គ្រឿងម៉តូមានចំនួន៤,០៦១គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក.នៅទូទាំងប្រទេស។របាយការណ៍ដដែលបានវាយតម្លៃរយៈពេល១៦ថ្ងៃនៃខែកក្កដានេះឃើញថាការអនុវត្តតាមអនុក្រឹត្យការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ