• ច័ន្ទ ២៩ មេសា ២០២៤ ១២:៤១ ល្ងាច

រដ្ឋមន្ត្រីក្រសួងកសិកម្មចុះពិនិត្យនិងពង្រឹងការងារអភិរក្សសត្វផ្សោតទន្លេមេគង្គខេត្តក្រចេះ,ស្ទឹងត្រែង

ខេត្តក្រចេះ÷លោកឌិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសានៅព្រឹកថ្ងៃទី 25 ខែមករាឆ្នាំ 2023 នេះបានចុះពិនិត្យនិងពង្រឹងការងារអភិរក្សសត្វផ្សោតទន្លេមេគង្គស្ថិតនៅភូមិកាំពីរឃុំសម្បុកស្រុកចិត្របុរីខេត្តក្រចេះ។

សមាសភាពចូលរួមក្នុងកម្មវិធីនេះរួមមាន÷មន្ត្រីថ្នាក់ដឹកនាំក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទរដ្ឋលេខាធិការក្រសួងបរិស្ថានអភិបាលរងខេត្តក្រចេះនិងមន្ត្រីអមដំណើររដ្ឋបាលជលផលមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះ/ស្ទឹងត្រែងអាជ្ញាធរស្រុកឃុំពាក់ព័ន្ធឆ្មាំទន្លេប្រចាំខេត្តក្រចេះ/ខេត្តស្ទឹងត្រែងឆ្មាំសហគមន៍និងអង្គការ WWFសរុបប្រមាណ 80 នាក់។

បន្ទាប់ពីចប់កិច្ចសំណេះសំណាលនៅលើគោកលោកឌិតទីណាបានដឹកនាំក្រុមការងារជិះទូកស្មាច់ម៉ាស៊ីនត្រួតពិនិត្យផ្សោតអន្លង់កាំពីឃុំសម្បុកស្រុកចិត្របុរីខេត្តក្រចេះដើម្បីពង្រឹងការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ។ក្នុងឱកាសនោះលោករដ្ឋមន្ត្រីបានបញ្ជាក់ថានៅក្នុងតំបន់ផ្សោតអន្លង់កាំពីខេត្តក្រចេះនេះគឺមិនឲ្យមានការនេសាទគ្រប់ប្រភេទជាដាច់ខាតទោះបីជាលក្ខណៈគ្រួសារក៏ដោយក្តី។

ទន្ទឹមគ្នានោះលោកឌិតទីណាក៏បានឧបត្ថម្ភម៉ាស៊ីនទូកនិងស្លាបចាក់ចំនួន 3 គ្រឿងព្រមទាំងសាមែលចំនួន 10 គ្រឿងនិងហ្វាធំៗចំនួន 10 គ្រឿងនិងសម្ភារៈមួយចំនួនទៀតជូនដល់ប៉ុស្តិ៍ឆ្មាំទន្លេអភិរក្សផ្សោតកាំពីដែលការពារនៅក្នុងតំបន់នេះដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការចុះបង្ក្រាបបទល្មើសនានា។

លោកម៉ុកពន្លកនាយកខណ្ឌរដ្ឋបាលជលផលក្រចេះបានឲ្យដឹងថាខេត្តក្រចេះស្ថិតនៅក្នុងតំបន់ខ្ពង់រាបភូមិភាគឦសានមានផ្ទៃដីសរុបចំនួន11,94 គីឡូម៉ែត្រក្រឡាដែលមានទន្លេមេគង្គហូរកាត់ប្រវែងប្រមាណ 140 គីឡូម៉ែត្រនៅតាមដងទន្លេសម្បូរអន្លង់ជំរកត្រីមេពូជនិងជួរព្រលិចទឹកថ្មកាំងនិងមានអន្លង់ចំនួន 62 អន្លង់។

លោកនាយកខណ្ឌបានបន្តថាក្នុងនោះមានជម្រកសត្វផ្សោតចំនួន 5 កន្លែង(១-អន្លង់កាំពី-ជ្រោយបន្ទាយ2-អន្លង់កន្ទុយកោះរងាវ3-អន្លង់កោះផ្តៅ4-អន្លង់សំប៉ានខ្សាច់ម្កាក់និងនិង 5- អន្លង់កោះដំបង)ដែលត្រូវបានរៀបចំចំណាត់ថ្នាក់ជាកន្លែងការពារធនធានជលផលនិងជីវៈចម្រុះ។

តំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គខេត្តក្រចេះលាតសន្ធឹងចាប់ពីក្បាលកោះទ្រុងក្នុងក្រុងក្រចេះរហូតដល់ព្រំប្រទល់ខេត្តស្ទឹងត្រែងមានប្រវែង 85 គីឡូម៉ែត្រត្រូវបានបែងចែកជាតំបន់ស្នូលនិងតំបន់ទ្រនាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ