• ច័ន្ទ ២៩ មេសា ២០២៤ ០១:៥៥ ព្រឹក

បើករថយន្តមកជួបស្រីស្នេហ៍តែខាងស្រីមិនជួបបង្កជម្លោះនិងប្រើហិង្សាទៅលើប្អូនប្រុសខាងស្រីឡើងប៉ោងមុខ

ភ្នំពេញ÷បុរសម្នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទឹកថ្លានៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខឃាត់ខ្លួនយកទៅសួរនាំបន្ទាប់ពីបើករថយន្តមកផ្ទះស្ត្រីម្នាក់ជាសង្សារតែពេលមកដល់ខាងស្រីមិនបានបើកទ្វារឲ្យចូលក៏ស្រែកឡូឡាផ្អើលអ្នកជិតខាងនិងបង្កជម្លោះព្រមទាំងប្រើហិង្សាទៅលើប្អូនប្រុសខាងស្រីបណ្ដាលឲ្យរងរបួសប៉ោងមុខកាលពីវេលាម៉ោង11និង10នាទីយប់ថ្ងៃទី25ខែមករាឆ្នាំ2023នៅចំណុចផ្ទះខាងស្រីក្នុងភូមិ 100 ខ្នងសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ។

ជនបង្កខាងលើមានឈ្មោះឈួនណារុ៉ងអាយុជាង 50 ឆ្នាំមុខរបរធ្វើការនៅក្រសួងអប់រំយុវជននិងកីឡា។ចំណែកជនរងគ្រោះមានឈ្មោះហេងបូរិភេទប្រុសអាយុ 39ឆ្នាំ។

បើតាមសម្ដីស្ត្រីដែលត្រូវជាសង្សារបុរសខាងលើនោះបានប្រាប់ឲ្យដឹងថារូបគាត់និងបុរសរូបនោះធ្លាប់មានទំនាក់ទំនងស្នេហាក្លាយជាសង្សារជាមួយគ្នារយៈពេល1ឆ្នាំកន្លងមកហើយតែមួយរយៈពេលចុងក្រោយនេះគាត់បានផ្ដាច់ទំនាក់ទំនងស្នេហានឹងគ្នាប៉ុន្តែខាងប្រុសចេះតែមករកគាត់តែរូបគាត់មិនចង់ជួបនិបានគេចវេះពីបុរសខាងលើនេះរហូតដោយមិនចង់ជួបឡើយ។លុះមកដល់ថ្ងៃកើតហេតុនេះស្រាប់តែបុរសខាងលើបានបើករថយន្តមកដល់ផ្ទះរបស់គាត់ហើយក៏បានគោះទ្វារស្រែកហៅគាត់ឲ្យបើកទ្វារឲ្យតែរូបគាត់មិនបើកឲ្យចូលទេស្រាប់តែបុរសខាងលើនោះបានស្រែកឡូឡាផ្អើលអ្នកជិតខាងពេលនោះរូបគាត់ឃើញសភាពមិនស្រួលក៏បានខលហៅប្អូនប្រុសគាត់ឲ្យមកជួយមើលខណ:ប្អូនប្រុសគាត់មកដល់ក៏បានប៉ះទង្គិចសម្តីជាមួយបុរសខាងលើក៏កើតជាហិង្សាវាយលើប្អូនប្រុសរបស់គាត់មួយដៃបណ្តាលឲ្យហើមប៉ោងមុខម្ខាងទើបបង្កឲ្យមានការភ្ញាក់ផ្អើលរួចបាននាំគ្នាទំនាក់ទំនងសមត្ថកិច្ចភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់បានធ្វើការឃាត់ខ្លួនជនបង្កយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីធ្វើការសួរនាំនិងធ្វើកំណត់ហេតុបញ្ជូនបន្តដើម្បីចាត់ការទៅតានីតិវិធី។ ចំណែកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លាដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ផងដែរ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ