• ច័ន្ទ ២៩ មេសា ២០២៤ ០២:២៣ ព្រឹក

ឆ្នាំនេះកម្ពុជារំពឹងថា អ្នកធ្វើដំណើរចំនួន ៤,៦លាននាក់ នឹងធ្វើដំណើរមកអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា

ជាមួយនឹងការបើកប្រទេសកាន់តែទូលំទូលាយរបស់បណ្តាប្រទេសនានាលើសកលលោក សម្រាប់កម្ពុជា បានរំពឹងថា នៅឆ្នាំ២០២៣នេះ ចំនួនអ្នកទេសចរណ៍នឹងមានចំនួនប្រមាណ ៤,៦លាននាក់ បើធៀបនឹងក្នុងឆ្នាំ២០២២កន្លងមក មានត្រឹមចំនួន២,២លាននាក់ ។

នេះបើយោងតាមរយៈការព្យាករអ្នកដំណើរ របស់ក្រុមហ៊ុនសម្បទានព្រលានយន្តហោះ SCA នៅក្នុងកិច្ច ប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២ របស់គណៈកម្មការតាមដាន និងត្រួតពិនិត្យ លើការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ការសាងសង់អាកាសយានដ្ឋាន អន្តរជាតិ សៀមរាប និងការសាងសង់អាកាសយានដ្ឋានដទៃទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដឹកនាំ ដោយ ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះ។

របាការណ៍ក្នុងប្រជុំ បានបន្ថែមថា ឆ្នាំ២០២២កន្លងមក គណៈកម្មការក៏បានជំរុញក្រុមហ៊ុនសម្បទាន ព្រលាន យន្តហោះ SCA ក្នុងការវិនិយោគផ្សេងៗ ដើម្បីត្រៀមលក្ខណៈរួចរាល់ របស់ អាកាស យានដ្ឋាន ទាំងបី សំដៅធានាបាន នូវ សុវត្ថិភាព សន្តិសុខ និង សេវា កម្មប្រកបដោយផាសុខភាព ក្នុងការ បម្រើដល់អ្នកទេសចរ ដែលនឹងមកដល់កម្ពុជាជាបន្តបន្ទាប់នៅឆ្នាំ២០២៣នេះ៕ 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ