• ច័ន្ទ ២៩ មេសា ២០២៤ ០៥:១៩ ព្រឹក

គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីក្រោមបានសមុទ្រទៅកោះរ៉ុងនឹងត្រូវបញ្ចប់ក្រោយចូលឆ្នាំខ្មែរខាងមុខនេះ

កោះរ៉ុង÷គម្រោងសាងសង់ខ្សែកាបអគ្គិសនីក្រោមបាត សមុទ្រមកកោះរ៉ុងគ្រោងបញ្ចប់នៅត្រីមាសទី 1 ឆ្នាំ 2023 គឺក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ។នេះបើយោងតាមប្រភពព័ត៌មានពីក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានគូសបញ្ជាក់ថាចាប់ពីខែកញ្ញាឆ្នាំ 2022 ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបកោះរ៉ុងឌីវេឡុបមេនខមភេនីបានវិនិយោគជាមួយអគ្គិសនីកម្ពុជាដើម្បីតខ្សែកាប្លិ៍ក្រោមបាតសមុទ្រមកកាន់កោះរ៉ុង។

ក្រុមហ៊ុនបានបញ្ជាក់បន្ថែមថាខ្សែបញ្ជូនប្រមាណ 60 គីឡូម៉ែត្រត្រូវបានសាងសង់នៅលើកោះរ៉ុងនឹងបញ្ចប់នៅក្នុងត្រីមាសទី1ឆ្នាំ 2023ដើម្បីអាចមានអគ្គិសនីចែកចាយនៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

គួររម្លឹកថាអគ្គិសនីកម្ពុជាកាលពីឆ្នាំ 2017 កន្លងទៅបានសាងសង់ខ្សែកាប្លិ៍អគ្គិសនីកប់ក្រោមបាតសមុទ្រទី 1 ដើម្បីផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋជាង 6 គ្រួសារដែលរស់ នៅនិងប្រកបអាជីវកម្មក្នុងតំបន់កោះស្តេចស្ថិតក្នុងឃុំកោះស្ដេចស្រុកគីរីសាគរខេត្តកោះកុង។

គួរបញ្ជាក់ថាតាមរយៈបណ្ដាញអគ្គិសនីជាតិនេះបានសម្រួលថ្លៃប្រើប្រាស់អគ្គិសនីដល់ពលរដ្ឋរាប់រយគ្រួសារ។ដែលរស់នៅនិងប្រកបរបរនៅលើកោះស្ដេចដោយអាចទទួលបានប្រភពអគ្គិសនីប្រកបដោយស្ថិរភាពនិងមានតម្លៃសមរម្យ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ