• ច័ន្ទ ២៩ មេសា ២០២៤ ១០:២៦ ព្រឹក

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន3លើទឹកប្រាក់វិនិយោគជិត 20 លានដុល្លារ

ភ្នំពេញ÷តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនគណៈ កម្មការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម÷

១-"NEW TARGET FOOTWEAR(CAMBODIA)CO.,LTD"គម្រោងបង្កើតរោងចក្រផលិតស្បែកជើងដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទីប៉ាត់ឃុំជាងទងស្រុកត្រាំកក់ខេត្តតាកែវក្នុងទុនវិនិយោគប្រមាណ 7,5 លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន1,938 កន្លែង។

២-"GOLDEN ISLAND GARMENTS (CAMBODIA)CO.,LTD"គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃមានឃុំព្រៃពួចស្រុកអង្គស្នួលខេត្តកណ្ដាលក្នុងទុនវិនិយោគប្រមាណ 5,4 លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន2,135 កន្លែង។

៣-JIN LONG QUAN(CAMBODIA)CO.,LTD"គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំ,សម្លៀកបំពាក់,ស្បែកជើងកាបូបនិងមួកដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកោះគរសង្កាត់រកាខ្ពស់ក្រុងតាខ្មៅខេត្តកណ្ដាលក្នុងទុនវិនិយោគប្រមាណ5,1លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន 883 កន្លែង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ