• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៤៦ ព្រឹក

រយ:ពេល3ថ្ងៃចូលឆ្នាំចិន-វៀតណាមមានភ្ញៀវទេសចមកលេងកម្សាន្តនៅតំបន់រមណីយដ្ឋាននានាក្នុងខេត្តរតនគិរីចំនួន 4,255 នាក់

ខេត្តរតនគិរី÷រយៈពេល 3 ថ្ងៃចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 23 ខែមករាឆ្នាំ 2023 នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាមមានភ្ញៀវទេសចរជាតិ-អន្តរជាតិសរុបចំនួន4,255នាក់ក្នុងនោះមានភ្ញៀវជាតិ4,125នាក់ភ្ញៀវអន្តរជាតិមានចំនួន 130 នាក់គឺមានការកើនឡើង 4,98%។នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តរតនគិរីឲ្យដឹងនៅរសៀលថ្ងៃទី23ខែមករាឆ្នាំ2023។

របាយការណ៍ដដែលបញ្ជាក់ថាកត្តាជំរុញឲ្យមានការកើនឡើងនៃចំនួនភ្ញៀវទេសចរនេះគឺដោយសារប្រទេសកម្ពុជាមានសន្តិភាពពេញលេញបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរមកពីតាមបណ្ដាខេត្តនានាបានមកកម្សាន្តនៅខេតនគិរីនៅក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមនេះ។

ជាមួយគ្នានេះអាជ្ញាធរខេត្តក៏បានរៀបចំឲ្យមានកន្លែងសប្បាយច្រើននិងតុបតែងភ្លើងលម្អក្រុងបានស្អាតផងដែរ។ សម្រាប់សន្តិសុខសណ្ដាប់ធ្នាប់សមត្ថកិច្ចការពារយ៉ាងយកចិត្តទុកដាក់បំផុតមិនមានបញ្ហាអ្វីកើតឡើងឡើយ។

រីឯតម្លៃសេវាកម្មដូចជាសណ្ឋាគារ,ម្ហូបអាហារក៏ពុំមានការឡើងថ្លៃហួសហេតុនោះដែរពីព្រោះក្រុមមន្ត្រីទំនាញបានចុះទៅផ្សព្វផ្សាយណែនាំដល់អាជីវករទាំងអស់មិនឲ្យដំឡើងថ្លៃជាប្រចាំ។

ពិធីបុណ្យចូលឆ្នាំចិន-វៀតណាមឆ្នាំនេះប្រជាពលរដ្ឋក្នុងខេត្តក៏មានការជួបជុំបងប្អូនមិត្តភក្កិជប់លៀងនៅតាមគេហដ្ឋានទីកន្លែងកម្សាន្តនិងច្រៀងខារ៉ាអូខេកម្សាន្តជាលក្ខណៈគ្រួសារផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ