• ច័ន្ទ ២៩ មេសា ២០២៤ ១១:០៣ ព្រឹក

ក្រសួងសាធារណការ និងដឹកជញ្ជូន៖ បន្តបង្កើនការយកចិត្តទុកដាក់ថែទាំផ្លូវជាតិ តាមបណ្តាខេត្ត

គិតចាប់ពីថ្ងៃទី០៥-១៧ ខែកក្កដា ឆ្នាំ២០២២ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ កែប បាត់ដំបង ព្រះវិហារ ត្បូងឃ្មុំ ប៉ៃលិន កំពង់ធំ សៀមរាប រតនគិរី និងខេត្តស្ទឹងត្រែង បានបន្តអនុវត្តកិច្ចការងារជួសជុលថែទាំលើផ្លូវជាតិនៅតាមបណ្ដាខេត្ត មានដូចជា៖ ផ្លូវជាតិលេខ៣៣A លេខ៦២ លេខ៦៤ លេខ៦៨ លេខ៧២ លេខ៧៣ លេខ៨ លេខ១១ លេខ៧ លេខ៧៨-៥ លេខ៥ លេខ៥៦ និងផ្លូវជាតិលេខ៥៧ ក្រៅពីនេះផ្លូវខេត្ត និងផ្លូវមួយចំនួនផ្សេងទៀតដែលរងការខូចក្លាយជាជង្ហុកសំបុកមាន់ក៏ត្រូវបានជួសជុលថែទាំជាប្រចាំផងដែរ។

សកម្មភាពទាំងអស់នេះគឺក្នុងគោលបំណងធ្វើយ៉ាងណាជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល និងការដឹកជញ្ជូនទំនិញឆ្លងកាត់ បានចំណេញពេលវេលា ចំណេញថវិកា ព្រមទាំងបង្កើននូវសោភណ្ឌភាពតាមដងផ្លូវផងដែរ។

ជម្រាបជូនថាដោយក្នុងអំឡុងរយៈពេលនេះកំណាត់ផ្លូវមួយចំនួនកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នក្នុងការបើកបរ ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើ ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ