• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤៩ ព្រឹក

បង្ក្រាបគ្រឿងញៀនចំនួន 12 ករណីឃាត់ខ្លួនជនពាក់ព័ន្ធចំនួន 18 នាក់

ភ្នំពេញ÷តាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នង ការដ្ឋាននគរបាលជាតិនៅព្រឹកថ្ងៃអង្គារទី 24 ខែមករាឆ្នាំ 2023 នេះបានឲ្យដឹងថាជនសង្ស័យចំនួន 18 នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿង ញៀនចំនួន 12 ករណីនៅទូទាំងប្រទេសកាលពីថ្ងៃទី 23 ខែមករា។

របាយការណ៍ដដែលបន្តថាក្នុងចំណោមជនសង្ស័យចំនួន 18 នាក់រួមមាន÷ជួញដូរ5ករណីឃាត់មនុស្ស 10 នាក់, ដឹកជញ្ជូនរក្សាទុក 5 ករណីឃាត់មនុស្ស6នាក់,ប្រើប្រាស់ 2ករណីឃាត់មនុស្ស2នាក់។

ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី 23 ខែមករារួមមាន÷មេតំហ្វេតាមីនម៉ាទឹកកក(Ice)ស្មើនឹង 23,16 ក្រាមនិង 18 កញ្ចប់តូច,មេតំហ្វេតាមីន(Wy)ស្មើនឹង 0,81 ក្រាម,កេតាមីន(Ke)ស្មើនឹង1កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះជាលទ្ធផលមានចំនួន 8 អង្គភាពបានចូលរួមបង្ក្រាបក្នុងនោះកម្លាំងនគរបាល 6 អង្គភាពនិងកម្លាំងកងរាជអាវុធហត្ថ2អង្គភាពមានដូចខាងក្រោម÷

១.កណ្ដាល÷រក្សាទុក3ករណីឃាត់ 4 នាក់ចាប់យកIce2 កញ្ចប់តូច។

២.រាជធានីភ្នំពេញ÷រក្សាទុក1ករណីឃាត់1នាក់ប្រើប្រាស់2 ករណីឃាត់2នាក់ចាប់យកIce 0,06 ក្រាម។

៣.សៀមរាប÷ជួញដូរករណីឃាត់1នាក់ចាប់យកIce 0,17 ក្រាម។

៤.ព្រះសីហនុ÷ជួញដូរ1ករណីឃាត់1នាក់ចាប់យកIce8, 13 ក្រាម។

៥.ឧត្តរមានជ័យ÷ជួញដូរ1ករណីឃាត់1នាក់ចាប់យកIce 1,28 ក្រាម។

៦.ត្បូងឃ្មុំ÷រក្សាទុក1ករណីឃាត់1នាក់ចាប់យកIce1កញ្ចប់តូច។

កងរាជអាវុធហត្ថ÷2អង្គភាព

១.ព្រះសីហនុ÷ជួញដូរ1ករណីឃាត់ 3 នាក់ចាប់យកIce 13,52 ក្រាម។

២.ស្វាយរៀង÷ជួញដូរ1ករណីឃាត់ 4 នាក់ប្រាប់យកIc15 កញ្ចប់តូច,Wy0,81 ក្រាមនិងKe1កញ្ចប់តូច៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ