• ច័ន្ទ ២៩ មេសា ២០២៤ ១៤:១០ ល្ងាច

ប្រធានរដ្ឋសភាផ្តល់អនុសាសន៍ដល់ឯកអគ្គរាជទូត ៨រូប ដែលត្រៀមទៅបំពេញបេសកកម្មការទូតនៅក្រៅប្រទេស

សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មីចំនួន ៨រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុនពេលទៅបំពេញបេសកកម្មការទូតតំណាងព្រះរាជាណាចក្រកម្ពុជាចំនួន ១០ប្រទេស។

ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាទើបតែងតាំងថ្មីចំនួន ៨រួមមាន ប្រទេសឥណ្ឌា ព្រះរាជាណាចក្រថៃឡង់ដ៏ ប្រទេសអូស្រ្តាលី ប្រទេសគុយបា ប្រទេសរុស្សី ប្រទេសមីយ៉ាន់ម៉ា ប្រទេសប្រ៊ុយណេ និងប្រទេសម៉ាឡេស៊ី, វៀត ណាម និងស្វីស។

បន្ទាប់ពីចប់ជំនួបសាវនាការ ឯកឧត្តម កុយ គួង តំណាងឯកអគ្គរាជទូតទាំង ១០រូប បានឱ្យដឹងថា ក្នុងជំនួបនោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្តល់អនុ សាសន៍ល្អៗ ដោយបានណែនាំឲ្យឯកអគ្គរាជទូតទាំងអស់ ដែលកជាតំណាងប្រទេសកម្ពុជា ត្រូវធ្វើយ៉ាងណា ពង្រឹងពង្រីក កិច្ចប្រតិបត្តិការលើគ្រប់វិស័យជាមួយបណ្ដាប្រទេសជាមិត្ត។ ក្រៅពីនេះ ត្រូវខិតខំធ្វើយ៉ាងណាមិនត្រឹមតែពង្រីកទំនាក់ទំនងកិច្ចសហការជាមួយថ្នាក់ដឹក នាំប្រទេសដែលកំពុងបំពេញការងារ និងខិតខំ ធ្វើយ៉ាងណាពង្រីកទំនាក់ទំនងមិត្តភាពប្រតិបត្តិការជាមួយបណ្ដាអង្គទូតនានាដែលនៅក្នុងប្រទេសនោះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្តាំផ្ញើដល់ឯកអគ្គរាជទូតទាំង ១០រូប ត្រូវខិតខំធ្វើយ៉ាងណារក្សាអត្តសញ្ញាណជាតិឲ្យបានល្អ មានសេចក្ដីថ្លៃថ្នូរ និងរៀប ចំខ្លួនឲ្យបានល្អទាំងឥរិយាបថទាំងពាក្យពេចន៍ កាយវិការ សកម្មភាពឲ្យសមសួនដែលរាជរដ្ឋា ភិបាលផ្ដល់សេចក្ដីទុកចិត្ត។ត្រូវខិតខំជួយពន្យល់ដល់ បណ្ដាស្ថាប័នអន្តរជាតិនៅទីនោះឱ្យយល់អំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យការគោរពសិទ្ធិ មនុស្ស នៅកម្ពុជា និងឲ្យបានច្បាស់លាស់ ដើម្បីទប់ទល់នូវព័ត៌មានអគតិ នានាដែលតែងតែនិយាយលាបពណ៌ពីកម្ពុជា។

ឯកអគ្គរាជទូត មានតួនាទីតំណាងកម្ពុជា ត្រូវបង្ហាញឲ្យគេស្គាល់ច្បាស់ពីកម្ពុជា ភាពពិតនៅកម្ពុជាបច្ចុប្បន្ន វាខុសពីកម្ពុជា ដែលលើបណ្ដាញសារព័ត៌មានបរទេសមួយចំនួន និងពីបណ្ដាជនអគតិមួយចំនួនដែលព្យាយាមបន្តុះបង្អាប់កម្ពុជា។ ត្រូវខិតខំធ្វើយ៉ាងណាឲ្យ ជនបរទេស ក៏ដូចប្រទេសនានាបានស្គាល់អំពីប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែល មានជាយូរណាស់មកហើយនូវប្រពៃណីដ៏ផូរផង់។

នៅក្នុងឱកាសនោះដែរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្ដាំផ្ញើឲ្យឯកអគ្គរាជទូតទាំងអស់ខិតខំធ្វើយ៉ាងណា ជួយសម្រួលដល់សេវានានាដល់ប្រជាពលរដ្ឋ និងនិស្សិតដែលកំពុងតែរស់នៅសិក្សាធ្វើការនៅឯក្រៅប្រទេស និងឧស្សាហ៍បង្កើតទំនាក់ទំនងជិតស្និទ្ធចុះសួរសុខទុក្ខ ដើម្បីចែករំលែកផ្សារភ្ជាប់ពួកគាត់ឲ្យបានជិតស្និទ្ធ ហើយដឹងសុខទុក្ខពួកគាត់។

សម្តេចប្រធានរដ្ឋសភា សង្ឃឹមយ៉ាងមុតមាំថា អគ្គរាជទូតដែលមានការបណ្ដុះបណ្ដាលត្រឹមត្រូវ នឹងបំពេញ ការងារប្រកបដោយជោគជ័យ ដើម្បីជាឧត្តមប្រយោជន៍ជាតិនាពេលខាងមុខ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ