• ច័ន្ទ ២៩ មេសា ២០២៤ ០៧:២៤ ព្រឹក

អង្គភាពប្រឆាំងអំពើពុករលួយទទួលបានការប្រកាសទ្រព្យសម្បត្តិ និងបំណុលបានជាង ៩៥ ភាគរយ

អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ ACU បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ គិតត្រឹម ម៉ោង ១២ ថ្ងៃត្រង់ នៃថ្ងៃទី២៤ ខែមករា នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារពីអ្នកជាប់កាតព្វ កិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលបានចំនួន ៥២ រូប ធ្វើឱ្យឯកសារប្រកា សទ្រព្យសម្បត្តិ និងបំណុល បានកើនទៅដល់ចំនួន ២១៩២២ រូបស្មើនឹង ៩៥.៨៧ ភាគរយនៃចំនួនត្រូវប្រកាសសរុប ២២៨៦៤ រូប។

នៅព្រឹកថ្ងៃទី២៤ ខែមករានេះដែរ ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ក្រសួងមុខងារសាធារណៈ ក៏បានមកប្រកាសរួចរាល់ទាំងស្រុង ១០០ ភាគរយផងដែរ។

ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារប្រកាស ០៧ថ្ងៃក្នុងមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ ដោយធ្វើការពីម៉ោង០៨:០០ព្រឹកដល់ម៉ោង០៥:០០ល្ងាច៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ