• ច័ន្ទ ២៩ មេសា ២០២៤ ០៨:១៣ ព្រឹក

គ្រោះថ្នាក់ចរាចរណ៍កើតឡើង៤លើកស្លាប់២នាក់និងរបួស៣នាក់

ភ្នំពេញ៖តាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យទី១៧ខែកក្កដាឆ្នាំ២០២២នេះថា៖ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នៅថ្ងៃទី១៦ខែកក្កដាបណ្តាលឲ្យមនុស្សស្លាប់២នាក់

(ស្រី១នាក់)របួសធ្ងន់២នាក់(ស្រី១នាក់)និងរបួសស្រាល១នាក់(ស្រី)។ជាក់ស្តែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី១៦ខែកក្កដាបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួស៥នាក់កើត
ឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៤លើក។

ជាមួយគ្នានេះនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាសូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ