• ច័ន្ទ ២៩ មេសា ២០២៤ ០៥:០១ ព្រឹក

ថ្ងៃទី 21 ខែមករារកឃើញយានយន្តល្មើសចំនួន 406 គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ 39

ភ្នំពេញ÷តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅព្រឹកថ្ងៃអាទិត្យទី 22 ខែមករាឆ្នាំ 2023 នេះបានឲ្យដឹងថា÷

តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈស្ដីពីការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថាចំនួនគោលដៅសរុប 106 គោលដៅមានយានយន្តចូលគោលដៅចំនួន464គ្រឿងម៉ូតូចំនួន361គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន 406 គ្រឿងមានម៉ូតូចំនួន 349គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39 .អនក្រ.បកនៅទូទាំងប្រទេសកាលពីថ្ងៃទី21ខែមករានេះ។

ដោយឡែកក្នុងរយៈពេល 21 ថ្ងៃ(ថ្ងៃទី 1 -21 ខែមករា)ការរឹតនឹ្តងការអនុវត្តច្បាប់នៃពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន 22.967គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន 5.557 គ្រឿងម៉ូតូមានចំនួន 4.869គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ 39 អនក្រ.បក.នៅទូទាំងប្រទេស។

របាយការណ៍ដដែលបានវាយតម្លៃរយៈពេល 21 ថ្ងៃនៃខែមករានេះឃើញថាការអនុវត្តតាមអនុក្រឹត្យការផាកពិន័យមានយន្តល្មើសបានដំណើរការទៅយ៉ាងរលូនទទួលបាន ការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ