• ច័ន្ទ ២៩ មេសា ២០២៤ ០៤:២២ ព្រឹក

លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប 16 លាននាក់មាន 95,34%

ភ្នំពេញ÷ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី 22 ខែមករាឆ្នាំ 2023 បានបញ្ជាក់ឲ្យដឹងថាកំណើនអត្រាចាក់វ៉ាក់សាំងជំងឺកូវីដ-19 នៅកម្ពុជាគិតត្រឹមថ្ងៃទី 22 ខែមករាឆ្នាំ 2023

-លើប្រជាជនអាយុ18ឆ្នាំឡើងមាន 103,84%ធៀបជាមួយចំនួនប្រជាជនគោលដៅ 10 លាននាក់។

-លើកកុមារ-យុវវ័យអាយុពី 12 ឆ្នាំទៅក្រោម 18 ឆ្នាំមាន 101,24%ធៀបជាមួយចំនួនប្រជាជនគោលដៅ 1,827,348 នាក់។

-លើកុមារអាយុពី 6 ឆ្នាំដល់ក្រោម 12 ឆ្នាំមាន 110,55% ធៀបជាមួយនឹងប្រជាជនគោលដៅ1,897,382នាក់។

-លើកុមារអាយុ 5 ឆ្នាំមាន 141,49ធៀបជាមួយនឹងប្រជាជនគោលដៅ 304,317នាក់។

-លើកុមារអាយុ3ឆ្នាំដល់ក្រោម 5 ឆ្នាំមាន 80,69 %ធៀបជាមួយនឹងប្រជាជនគោលដៅ610,730នាក់។

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប 16 លាននាក់មាន 95,34%។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃអាទិត្យទី 22 ខែមករាឆ្នាំ 2023 នេះបានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-19 ថ្មីគ្មានអ្នកឆ្លងថ្មី,អ្នកជាសះស្បើយ6នាក់ខណ:អ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តន៍វិធានការ 3កុំ3ការពារ។ 

សូមជម្រាបថានៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី 21 ខែមករាឆ្នាំ 2023 គ្មានអ្នកឆ្លងថ្មីអ្នកជាសះស្បើយ 6 នាក់និងអ្នកជំងឺស្លាប់គ្មាន÷

-ករណីឆ្លងសហគមន៍គ្មានអ្នកឆ្លងថ្មី(អូមីក្រុង)

-អ្នកដំណើរពីបរទេសគ្មាន គិតត្រឹមព្រឹកថ្ងៃទី 22 ខែមករាឆ្នាំ2023

-អ្នកឆ្លងសរុប= 138,676 នាក់។

-អ្នកជាសះស្បើយ =135,61 1នាក់

-អ្នកស្លាប់=3,056 នាក់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ