• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៣៩ ល្ងាច

ខឹងឪពុកម្ដាយបង្ខំឲ្យយកប្ដីក្មេងស្រីម្នាក់ឡើងលើដំបូលផ្ទះគំរាមសម្លាប់ខ្លួន

ភ្នំពេញ÷ក្មេងស្រីអាយុប្រហែល 15 ឆ្នាំម្នាក់បានឡើងលើដំបូលផ្ទះគំរាមលោតសម្លាប់ខ្លួននោះស្ថិតនៅផ្លូវលេខ 9 ក្នុងបុរីពិភពថ្មីចំការដូងខណ្ឌដង្កោរាជធានីភ្នំពេញនាល្ងាចថ្ងៃទី 22 ខែមករាឆ្នាំ 2023 នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងអ្នកធ្វើដំណើរតាមផ្លូវឈរមើលព្រោងព្រាត។

លោកវរសេនីយ៍ឯកជឺមស៊ីថាអធិការនគរបាលខណ្ឌដង្កោបានប្រាប់ឲ្យដឹងថាក្មេងស្រីរូបនេះត្រូវបានកម្លាំងរបស់លោកជួយសង្គ្រោះរួចហើយមិនបណ្ដាលឲ្យមានគ្រោះថ្នាក់អ្វីទេ។បើតាមក្មេងស្រីរូបនេះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថាមូលហេតុដែលចង់សម្លាប់ខ្លួននេះគឺដោយសារឪពុកម្ដាយបង្ខំឲ្យមានប្ដីតែខ្លួនមិនព្រម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ