• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៥៧ ល្ងាច

ឆេះរថយន្ដ​នៅកំណាត់ផ្លូវជាតិលេ​ខ​៥១​ ចន្លោះគីឡូម៉ែត្រ​(២៥-២៦) ត្រង់ចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ចំថៃ្ង​សែនចិន-វៀតណា​ម​

កំពង់ស្ពឺ៖​ មានករណីឆេះរថយន្ត ១គ្រឿ​ង​ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣​ កាលពីវេលាម៉ោង​ ១២:៣០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៥១(២៥-២៦) ត្រង់ចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ រថយន្តនេះពាក់ស្លាកលេខ​ ភ្នំពេញ 3C-4921​ អ្នកបើកបរឈ្មោះ សាន់ មុះ ភេទ​ប្រុ​ស អាយុ ៣៥ឆ្នាំ រស់នៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។

យោងតាមរបាយការណ៍របស់​ ស្នងការនគរបាលខេត្តកំពង់ស្ពឺ​ បានឱ្យដឹងថា​ រថយន្តនេះបើកបរក្នុងទិសដៅពីជើងទៅត្បូ​ង​ ​លុះមកដល់ចំណុចខាងលើរថយន្តនោះបានផ្ទុះក​ង់ក្រោយផ្នែកខាងឆ្វេង​ បណ្ដាលឱ្យ​អូសប៉ះនឹងកៅ​ស៊ូថ្នល់ជាតិកើតជាអណ្ដាតភ្លើងឆាបឆេះ​តែម្ដង។ ​

ក្រោយពីទទួលបានពត៌មានខាងលើ​ កម្លាំងនគ​របា​ល​បានចេញអន្ដរាគមន៍ភ្លាមៗ​ ជួយ​សង្រ្គោះទាន់ពេលវេលា​ ដោយពន្លត់ភ្លើងបានទាំង​ស្រុង ប្រើទឹកចំនួន​ ១រថយន្ត​ ជារថយន្តពន្លត់អគ្គិភ័​យរបស់អធិការស្រុកឧដុង្គ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ